Storyline:
កាលពីអាយុ៦ឆ្នាំ ក្មេងព្រើលនិរ័ត្ន បានលួច Crush ទៅលើពូអ្នកជិតខាងរូបសង្ហា តែស្នេហាដំបូងនេះបរាជ័យតាំងពីមិនទាន់ចាប់ផ្ដើម ព្រោះពូCrush បានរៀបការចោល ហើយផ្លាស់ទៅនៅកំពង់សោមបាត់។ ជាង២០ឆ្នាំក្រោយមក និរ័ត្ន ក៏ធំឡើងក្លាយជានារីរឹងមាំដែលខ្មឺតនឹងស្នេហាជាខ្លាំង។ តែស្មានមិនដល់ថា ថ្ងៃមួយផ្ទះCrush ដែលធ្លាប់តែចាក់សោ បែរជាបើកទ្វារឡើងវិញ ជាមួយនឹងប្រុសក្មេងម្នាក់ដែលមានមុខមាត់ដូចនឹងអតីត Crush របស់នាងបេះបិទ។ តើគេជានរណា?
